|
ព្រះពុទ្ធឱវាទបីប្រការ |
ទុកជាសាសនាព្រះជិនស្រី |
|
|
ប្រដៅសត្វលោកទាំងប្រុសស្រី |
បានសុខសួស្តីដូចប្រាថ្នា |
។ |
|
ទីមួយហាមសាងអំពើរបាប |
លាមកឆ្អេះឆ្អាបគ្រប់អាត្មា |
|
|
ដូចជនជាប់គុកគួររអា |
បានមានផល្លាគួរស្មាលា |
។ |
|
កុំសាងអាក្រក់នាំក្តីទុក្ខ |
បាបជាជង្រុកកម្មវេរា |
|
|
បីដូចស្រមោលយើងគ្រប់គ្នា |
តាមគ្រប់វេលាទាំងយប់ថ្ងៃ |
។ |
|
ទីពីរត្រូវសាងអំពើល្អ |
កុសលបវរអចិន្ត្រៃយ៍ |
|
|
សន្តោសសង្គ្រោះអធ្យាស្រ័យ |
ការមានតម្លៃត្រូវខ្ញីឃ្មាត |
។ |
|
សាងល្អជាថ្នូរដូរយកសុខ |
ជាស្បៀងកប់ទុកកុំរវាត |
|
|
ជាតិនេះជាតិក្រោយគ្មានទុក្ខបៀត |
បុណ្យជួយគ្រប់ជាតិដល់និពាន |
។ |
|
ទីបីអប់រំទូន្មានចិត្ត |
ឱ្យល្អប្រណីតមិនបំពាន |
|
|
កុំល្មោភចង់បានមិនខ្មាសអៀន |
សន្តោសត្រូវរៀនមានមេត្តា |
។ |
|
ចិត្តជាប្រមុខជាប្រធាន |
ទប់ចិត្តទើបមានក្តីសុខា |
|
|
កុំបីភ្លើតភ្លើនក្នុងទោសា |
ពាលាមោហាអបាយមុខ |
។ |
|
ឱវាទទាំងបីត្រូវចងចាំ |
ធ្វើតាមបណ្តាំព្រះផ្តាំទុក |
|
|
គ្រប់ពេលវេលាជាត្រីមុខ |
យើងពិតបានសុខសាន្តរៀងអើយ |
|
|
ដោយ ភិក្ខុ វ៉ង់ សុភស្ត |
||
គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរឡើយ
|
ខ្ញុំបាទជាអ្នកកវីថ្មី |
មានរឿងចង់ស្តីប្រាប់យាយតា |
|
|
ព្រមទាំងមីងមាគ្រប់គ្រួសារ |
ដើម្បីដឹងសារៈសំខាន់ |
។ |
|
យើងជាខ្មែរមិនស្រឡាញ់ខ្មែរ |
នាំគ្នាងាកបែរទៅតៃវ៉ាន់ |
|
|
កូនស្រីខ្លួនស្មើនឹងអាត្ម័ន |
ឃើញថៃតៃវ៉ាន់លើកឱ្យភ្លាម |
។ |
|
ស្រីខ្មែរនៅឯបរទេស |
មិនដែលផុតជៀសការគម្រាម |
|
|
គេមើលថោកខ្មែរជ្រៅដល់ឈាម |
អស់ពួកអាសៀមខ្លាំងណាស់ដែរ |
។ |
|
ថ្វីបើតែនៅក្នុងកំណាព្យ |
គេតែងជាកាព្យឱ្យស្អប់ខ្មែរ |
|
|
តើព្រោះហេតុអ្វីយើងនៅតែ |
នាំគ្នាដង្ហែលើកកូនឱ្យ |
។ |
|
ដោយៈ ឈន់ សុទ្ធិពង្ស |
||
|
ខ្ញុំបាទសូមគោរពមកដល់ |
លើកដៃតម្តល់លើសិរសា |
||
|
ចំពោះមីងមាលោកយាយតា |
សូមប្រោសមេត្តាតាមដានស្តាប់ |
។ |
|
|
សូមលើកយកពីគុណមាតា |
នៅក្នុងតម្រាច្រើនសែនច្បាប់ |
||
|
គុណមាតាមិនអាចរ៉ាយរ៉ាប់ |
ខ្ញុំបាទសូមប្រាប់ថាច្រើនណាស់ |
។ |
|
|
មាតាមាតុប្រែថាម៉ែ |
បកស្រាយជាខ្មែរបានន័យច្បាស់ |
||
|
អ្នកឱ្យកំណើតទាំងក្មេងចាស់ |
សូមលោកអង្គម្ចាស់បានជ្រាបន័យ |
។ |
|
|
តទៅខ្ញុំបាទសូមនិទាន |
ពីកូនដែលមានចិត្តអប្រិយ |
||
|
តវ៉ាម៉ែខ្លួនដោយសម្តី |
ហ៊ានទារហ៊ានស្តីសុំលុយកាក់ |
។ |
|
|
(កូន) |
ម៉ែអើយ ! លោកម៉ែពេលប្រើខ្ញុំ |
នូវការធំដុំកុំភ្លេចប្រាក់ |
|
|
ខំធ្វើការម៉ែដោយទុកដាក់ |
ទើបកូនសុំប្រាក់ពីលោកម៉ែ |
។ |
|
|
ទោះបីប្រើកូនឱ្យលាងចាន |
ខ្លួនប្រាណកូនបាននឿយហត់ដែរ |
||
|
អញ្ចឹងទើបកូនសុំប្រាក់ម៉ែ |
ថាតើលោកម៉ែឱ្យឬអី ? |
។ |
|
|
(ម៉ែ) |
ឱ ! កូនសំលាញ់មាសម៉ែអើយ |
ចុងកុំព្រងើយខ្ជិលពេកក្រៃ |
|
|
កូនខំធ្វើការឱ្យពេញដៃ |
កូនចង់បានអ្វីម៉ែឱ្យបាន |
។ |
|
|
ប្រាំបួនខែកន្លងផុតទៅ |
កូនម៉ែមាសពៅផ្ញើខ្លួនប្រាណ |
||
|
គេងលក់ក្នុងពោះយ៉ាងសម្រាន្ត |
ម៉ែមិនដែលបានគិតប្រាក់ឡើយ |
។ |
|
|
ពេលកូនធំឡើងម៉ែឱ្យបៅ |
ថ្នាក់ថ្នមកូនពៅមិនកន្តើយ |
||
|
បីកូនឱ្យគេងលើពួកខ្នើយ |
បក់ឱ្យរហើយខ្លាចកូនក្តៅ |
។ |
|
|
សត្វរុយស្រមោចជាសត្វល្អិត |
មិនឱ្យមកជិតកូនមាសពៅ |
||
|
បីរូបកូនមកថ្នមលើភ្លៅ |
សុំកូនមាសពៅបានក្តីសុខ |
។ |
|
|
ពេលកូនត្រូវការរៀនសិក្សា |
ម៉ែខំធ្វើការពេញបន្ទុក |
||
|
ទោះបីរងាក្តៅរងទុក្ខ |
ម៉ែខំសំរុកធ្វើចំការ |
។ |
|
|
ខ្លាចកូនពិសីអត់ប្រាក់រៀន |
ទោះខ្លួនអត់ខ្លានមិនដែលថា |
||
|
ឱ្យតែកូនរស់បានសិក្សា |
នោះក្តីប្រាថ្នានៃដួងចៃ |
។ |
|
|
ពេលកូនសំរេចការសិក្សា |
ម៉ែរកសង្សារឱ្យកូនថ្លៃ |
||
|
ចង់បានកូនអ្នកណាសូមស្តី |
បារាំងខ្មែរថៃម៉ែរកឱ្យ |
។ |
|
|
មិត្តអ្នកអានជាទីគោរព កំណាព្យនេះតែងឡើងដោយហេតុការណ៍ពិតប្រាកដមួយ ក្នុងសង្គមខ្មែរយើងនាបច្ចុប្បន្ននេះ ខ្ញុំបានជួបគ្រួសារមួយហើយគាត់មានកូនប្រុស ម្នាក់ពេលគាត់ប្រើឱ្យធ្វើការកូនតែងតែទារប្រាក់ពីគាត់ទើបកូននោះធ្វើការដោយ ហេតុតែកូននោះចង់បានប្រាក់ទុកទិញហ្គេមលេង។ ឈន់ សុទ្ធិពង្ស |
|||