កំប្លែងខ្លីApril 2, 2008 5:03 am
ជីមី ប្រាប់ ថម ដែលជាមិត្តរបស់ខ្លួន ៖
-ខ្ញុំបរាជ័យទៀតហើយ ។នាងនោះទោះបីដឹងថាខ្ញុំមានទ្រព្យសម្បត្តិច្រើនក៏នៅតែមិនព្រម
រៀបការជាមួយខ្ញុំ។
-ចុះឯងប្រាប់នាងថាឯងអាយុប៉ុន្មាន ?
-ខ្ញុំប្រាប់តាមត្រង់ថាអាយុ៥០ឆ្នាំ ។
-អ៊ីចឹងបានជាបរាជ័យ ។
-ចុះអាយុ៥០ឆ្នាំមែនប្រាប់ថានៅក្មេងយ៉ាងម៉េចទៅ ?
-មិនមែនប្រាប់នៅក្មេងទេ គឺប្រាប់បង្កើនអាយុចាស់ជាងនេះ, យ៉ាងតិចក៏ត្រូវប្រាប់នាងថា
ឯង អាយុ ៧០ ឬ ៧៥ឆ្នាំដែរ ។ ឮអញ្ចឹងនាងសង្ឃឹមថាឯងនិងឆាប់ស្លាប់បានក្តោបក្តាប់
ទ្រព្យសម្បត្តិ របស់ឯង មុខជាយល់ព្រមភ្លាម ។ នេះជាល្បិចរក ប្រពន្ធក្មេងរបស់ប្រុសមាន
ទ្រព្យសម្បត្តិ ច្រើន?
ចំជាល្បិចប្រសើមែន វាជាល្បិចស្នេហ៍បោកប្រាស់មួយដ៏មានប្រសិទ្ធភាព ។
Comment by សម្បត្តិ — April 4, 2008 @ 1:15 am
បងសម្បត្តិឯងមានទ្រព្យច្រើនប្រយ័ត្នរកភរិយាពិបាកអញ្ចឹង ហាហា!
Comment by ស៊ីដារ៉ា — April 4, 2008 @ 1:30 am
នេះមិនមែននជាល្បិចស្វែងរកប្រពន្ធទេ គឺជាល្បិចបោកប្រាស់ស្រីៗ ហេហេហេហេ
Comment by vutha — April 9, 2008 @ 10:33 am
ជួនកាលក៏ចាំបាច់ដែរល្បង Vutha
Comment by ស៊ីដារ៉ា — April 9, 2008 @ 11:11 am
សួស្តីប្អូន!
ខ្ញុំសូមកោតសរសើរដែលប្អូនអាចបង្កើតនិងប្រើប្រាស់ភាសារបស់ខ្មែរនៅលើគេហទំព័របាន។ តែខ្ញុំសូមអោយប្អូនពិនិត្យមើលបន្ថែមទៀតលើអក្ខរាវិរុទ្ធព្រោះខ្ញុំឃើញថាមានពាក្យខុសជាច្រើន។
Comment by ប៉ិច ម៉េងសុខ — August 2, 2008 @ 4:55 am