|
ចេះមួយប្រាកដហត់និងប្រាក់ |
តាមហៅមកដាក់ណែនពេញទូ |
|
|
មិនបាច់លីសែងក្រែងរអ៊ូរ |
ប្រាក់រត់មកសួររកនៅផ្ទះ |
។ |
|
ចេះពីរចេះដែរតែនៅស្ទើរ |
ចេះមិនគ្រាន់បើបានតែស្ទាក់ |
|
|
ចេះគេងបន្លំផ្សំនិងប្រាក់ |
ចេះនោះពិតជាក់ខាងបំផ្លាញ |
។ |
|
ចេះបីចេះហួសជួសជាជ្រួល |
ចេះនោះមិនស្រួលកើតកាប់ចាក់ |
|
|
ចេះបានតែទុក្ខនាំដល់រាស្ត្រ |
ចេះនោះជាផេះដល់សង្គម |
។ |
|
ចេះបួនជួនជាប់គាប់អ្នកក្រ |
ចេះនោះមិនល្អរាស្ត្រស្រែកយំ |
|
|
ចេះដែរតែចេះបង្ហិន |
ចេះនោះគឺចិនបានចំណេញ |
។ |
|
នៅសម័យបូរាណខ្មែរសមបូរណ៌អ្នកចេះច្រើន ថ្វីត្បិតតែពុំបានទៅរៀននៅបរទេស តែខ្មែរកាលណោះធ្វើអ្វីបានដោយខ្លួនឯង ។ លុះក្រោយ ៗ មកកូនខ្មែរបានទៅរៀន នៅបរទេសច្រើន ហើយវិលត្រឡប់ចូលមកស្រុកវិញ ស្រុកទេសក៏អន់ថយទៅ , តើ មកអំពីមូលហេតុអ្វី ??? ដោយៈ ស៊ិន ដារាវុធ ————————— Washington, USA |
||
កំណាព្យApril 1, 2008 10:05 am
Comments »
No comments yet.
សូមប្រិយមិត្តបញ្ចេញមតិយោបល់ដោយប្រើពាក្យយ៉ាងសុភាពមិនតិះដៀងដល់ព្រះមហាក្សត្រនិងសាសនាទាំងពួង